រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនឹងជំរុញឱ្យមានសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក្នុងអំឡុងពេលកិច្ចប្រជុំនៅថ្ងៃចន្ទនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានច្រានចោលដំណោះស្រាយរដ្ឋពីរនាពេលអនាគត។
ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនពីសង្គ្រាមបានកើនឡើងដល់ទៅ ២៥.០០០ នាក់ហើយ។ ទន្ទឹមនឹងនេះ លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានច្រានចោលលក្ខខណ្ឌ ដែលបង្ហាញដោយក្រុមហាម៉ាស ដើម្បីបញ្ចប់សង្រ្គាម និងដោះលែងចំណាប់ខ្មាំង៕
ប្រភព៖ FRANCE 24, ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤