នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃពុធនេះ បានបដិសេធនូវសំណើរចុងក្រោយបំផុតរបស់ហាម៉ាសសម្រាប់បទឈប់បាញ់ និង ការបញ្ជូនចំណាប់ខ្មាំង ដែលបានចាប់នៅតំបន់ហ្គាហ្សា ស្ទ្រីប។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា នៅតែមានឱកាសសម្រាប់ការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀង។
អ្នកឆ្លើយឆ្លងព័ត៌មាន ABC លោកស្រី Jordana Miller និយាយថា ការបដិសេធរបស់លោក ណេតាន់យ៉ាហ៊ូ នៅពេលនេះ គឺជា “ការដើរថយក្រោយសម្រាប់ លោក Blinken និង សេតវិមាន ដែលបាននឹងកំពុងធ្វើការទៅលើរឿងនេះ អស់រយៈពេលជាច្រើនសប្តាហ៍ក្នុងការព្យាយាមធ្វើឱ្យក្រុមហាម៉ាស់ និង អ៊ីស្រាអែល យល់ព្រមលើសំណើបទឈប់បាញ់ បើទោះបីជានៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងដ៏យូរជាងនេះក៏ដោយ”៕
ប្រភព៖ FRANCE 24, ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤