ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លុបចោលការធ្វើដំណើរទៅកាន់ប្រទេសបារាំងដោយសារយតែព្រួយបារម្ភពីសន្តិសុខ

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានលុបចោលការធ្វើដំណើរទៅជួបសមភាគីបារាំង លោក Sebastien Lecornu ’’ដោយហេតុផលសុវត្ថិភាព’’។ មន្ត្រីទាំងពីររូបដែលត្រូវបានជំនួស ត្រូវបានរំពឹងទុកថា នឹងជួបពិភាក្សាគ្នាតាមរយៈតំណភ្ជាប់វីដេអូក្រោយមកនៅថ្ងៃព្រហស្បតិ៍ ខណៈដែលទីក្រុងប៉ារីសរៀបចំដើម្បីចាប់ផ្តើម “សម្ព័ន្ធកាំភ្លើងធំ” ដើម្បីគាំទ្រដល់ទីក្រុងគៀវ។

សារព័ត៌មាន Le Monde និង France 24 បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការលុបចោលការធ្វើដំណើររបស់ លោក Rustem Umerov ត្រូវបានប្រកាសនៅនាទីចុងក្រោយ។ ប្រមុខការពារជាតិទាំងពីរត្រូវបានគេរាយការណ៍ថា គ្រោងនឹងទៅទស្សនាកន្លែងឧស្សាហកម្មនៅ Bourges ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតអាវុធ Nexter ដែលជាកន្លែងកំភ្លើងផ្លោង Caesar ត្រូវបានតម្លើង ក៏ដូចជាកន្លែងនៅ Selles-Saint-Denis ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតមីស៊ីល MBDA៕

ប្រភព៖ RT, ថ្ងៃព្រហ្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button