(ភ្នំពេញ)៖ យោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអ្នកនាំពាក្យក្រសួង បានបញ្ជាក់ នៅព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះថា រយៈពេល៣ថ្ងៃកំលុងពេលបុណ្យចូលឆ្នាំសកលនេះ មានយានយន្តសរុបជាង ៨ម៉ឺនគ្រឿង បានឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ក្នុងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ មានយានយន្តឆ្លងកាត់ ២១,៩០០គ្រឿង, ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានយានយន្តឆ្លងកាត់ចំនួន ២៨,៩០០គ្រឿង និងថ្ងៃទី១ ខែមករា ឆ្នាំ២០ ២៤ មានយានយន្តឆ្លងកាត់ចំនួន ៣៣,១០០គ្រឿង។
លោក សុទ្ធាយុត្តិ បានបន្ថែមថា ចំនួនយានយន្តឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤នេះ មានចំនួនច្រើនជាងឆ្នាំ២០២៣។
ចរាចរណ៍លើផ្លូវល្បឿនលឿនក្នុងឱកាសបុណ្យចូលឆ្នាំសកលនេះ មានការកកស្ទះចរា ចរណ៍នៅតាមបញ្ជរបង់ប្រាក់នៅខេត្តព្រះសីហនុ និង នៅរាជធានីភ្នំពេញផងដែរ។ ការកកស្ទះនេះ មានកត្តាចំនួនពីរ គឺទី១ ម្ចាស់យានយន្តមិនបានប្រើប្រាស់កាត ETC ដែលជា មធ្យោបាយងាយស្រួលសម្រាប់ឆ្លងកាត់បញ្ជរបង់ប្រាក់ ហើយនៅតែបន្តប្រើជម្រើស បង់លុយនៅនឹងកន្លែង។ កត្តាមួយទៀត ម្ចាស់យានយន្តមួយចំនួនមិនទាន់យល់ ពីការប្រើប្រាស់គន្លង ETC និងគន្លងបង់ប្រាក់ធម្មតា។ ម្ចាស់យានយន្តខ្លះមិនមានកាត់ ETC នោះ ទេ តែបែរជាបើកចូលគន្លង ETC ទៅវិញ។
ពាក់ព័ន្ធវិធីធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿន ក៏ដូចជាការប្រើប្រាស់កាត ETC នេះ ត្រូវ បាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ធ្លាប់បានផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ។
លោក សុទ្ធាយុត្តិ បានអំពាវនាវម្ចាស់ យាន យន្តស្វែងយល់ពីការប្រើប្រាស់កាត់ ETC ឬ ANPR ដែលជាមធ្យោបាយបង់ ប្រាក់ ជាមុនតាមប្រព័ន្ធបច្ចេកវិទ្យា ជួយសម្រួលឱ្យការធ្វើ ដំណើរ ឆ្លងបញ្ជរបង់ប្រាក់បាន លឿន រហ័ស និងមិនស្មុគស្មាញ។
ខាងក្រោមនេះ ជាវីធីប្រើប្រាស់គន្លងឆ្លងកាត់បញ្ជរបង់ប្រាក់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ៖
ច្រកចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានបែងចែកជាបីគន្លង ដែលមានដូចខាងក្រោ៖
១)គន្លង ETC ជាច្រកអាទិភាព មានរបាំងបើកចេញចូលដោយស្វ័យប្រវត្តិ នៅខាងឆ្វេង បង្អស់ដែលមានសញ្ញា ETC ។ ដើម្បីប្រើប្រាស់លោកអ្នកត្រូវ៖ ចុះឈ្មោះប្រើប្រាស់ បំពាក់ឧបករណ៍ OBU នៅមជ្ឈមណ្ឌល ETC ឬទីតាំងកំណត់ដោយក្រសួង និងបញ្ចូល លុយតាមផ្លាកលេខមុននឹងប្រើប្រាស់។
២)គន្លង ANPR ជាច្រកអាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ។ លោក អ្នក គ្រាន់តែបញ្ជូលសមតុល្យតាមផ្លាកលេខជាមុន និងចេញចូលគន្លងដែល មានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះ មិនតម្រូវឱ្យ យកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយលោកអ្នកគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។
៣)គន្លង MTC តម្រូវឱ្យយកកាត និងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរ ណ៍មមាញឹក លោកអ្នកអាចប្រឈមនឹងការរងចាំយូរនៅច្រកចេញ។
ក្រសួងលើកចិត្តឱ្យបងប្អូនចូលរួមប្រើប្រាស់គន្លង ETC និង ANPR ឱ្យបានច្រើន ជា ពិសេស ការប្រើប្រាស់ទំនើបកម្មបច្ចេកវិទ្យាឌីជីថល ដោយបញ្ចូលទឹកប្រាក់ ជាមុនទៅក្នុង ផ្លាកលេខយានយន្ត ដើម្បីកាត់បន្ថយការចំណាយពេលទូទាត់សាច់ប្រាក់នៅនឹងបញ្ជរ ដែលជាហេតុនាំឲ្យមានការកកស្ទះ និងការរីករាលដាលនៃជម្ងឺកូវីត-១៩ផងដែរ។
បងប្អូនត្រូវដឹងថារថយន្តរបស់ខ្លួនអាចចូលចេញគន្លងណាបាន អាស្រ័យតាមការណែ នាំខាងលើ។ ប៉ុន្តែប្រសិនបើជ្រើសយកការប្រើប្រាស់គន្លង ETC ឬ ANPR សូមបងប្អូន បញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមរយៈកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលវាពិតជាជួយសន្សំពេលវេលា និងផ្តល់ភាពងាយស្រួល។ សូមចូលទៅកាន់គេហទំព័រ https://ew.mpwt.gov.kh សម្រាប់ឈ្មោះគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ ៕