ព័ត៌មានជាតិ

រថយន្ត PRIUS ជ្រុលចង្កូតទៅបុកទម្លុះទ្វារចូលផ្ទះអ្នកលក់ចាប់ហួយនៅសង្កាត់ភ្នំពេញថ្មីទាំងយប់រំលងអធ្រាត

(ព័ត៌មានបឋម) នៅវេលាម៉ោង  ១២ និង ៣០នាទីយប់រំលងអធ្រាត ឈានចូលដល់ ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានរថយន្ត PRIUS ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BX-3920 បើកបរបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច មកដល់ត្រង់ចំណុចផ្លូវបែកជា៣ ក៏ជ្រុលចង្កូតបុកទម្លុះទ្វារផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងយប់រំលងអធ្រាត ដែលមានទីតាំងស្ថិតនៅលើផ្លូវ១០១១កែងនឹងផ្លូវ១៨០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡោះយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button