ព័ត៌មានជាតិ

រថយន្ត PRUS បុកកង់បី ក្រឡាប់ផ្ងារជើង

(ព័ត៌មានបឋម)៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ត PRUS ពាក់ស្លាកលេខ ភ្នំពេញ 2AS-1242 បុកកង់បី ពាក់ស្លាកលេខ ភ្នំពេញ 1HD-2142 បង្កការភ្ញាក់ផ្អើល បណ្តាលឲ្យអ្នកជិះនៅក្នុងកង់បីនោះ រងរបួសធ្ងន់ ចំណែកឯកង់បីវិញ ក្រឡាប់ផ្ងារជើង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើង នៅថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅ ផ្លូវ២០៥ កែងនឹង ផ្លូវ៣៨៦ ក្នុង សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ដែលជិះនៅក្នុងកង់បីនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ដើម្បីសង្រោះបន្ទាន់។ 

សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button