ព័ត៌មានជាតិព័ត៌មានសេដ្ឋកិច្ចព័ត៌មានអន្តរជាតិ

រាជរដ្ឋាភិបាលកម្ពុជាចេញ គោលនយោបាយថ្មី ច្បាប់វិនិយោគថ្មី និងយន្តការថ្មី ដើម្បីសម្រួលដល់អ្នកវិនិយោគ

នៅព្រឹកថ្ងៃ១៦ ធ្នូ ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក កូ យ៉ាហ្សាគិ (Ko Yazaki) អនុប្រធានប្រតិបត្តិក្រុមហ៊ុន Yazaki Corporation សម្តេចធិបតី បានគូសបញ្ជាក់ថា វិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាវិស័យអាទិភាពនៅក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយថ្មី, ច្បាប់វិនិយោគថ្មី និងយន្តការថ្មី ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងភស្តុភារកម្ម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញ ចំពោះគម្រោងវិនិយោគផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា សំដៅធានាបាននូវសមត្ថភាពលើការផលិតនូវផលិតផលសម្រេច ដែលមានតម្លៃបន្ថែមខ្ពស់បម្រើឱ្យការនាំចេញទៅក្រៅប្រទេស ។

ការលើកឡើងរបស់នាយករដ្ឋមន្ត្រីនេះ គឺក្នុងជំនួប រវាងសម្ដេច និងក្រុមហ៊ុន ក្នុងឱកាស សម្ដេច នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ ។ 

សូមបញ្ជាក់ថា ក្រុមហ៊ុន Yazaki Corporation គឺជាក្រុមហ៊ុនដែលផលិតគ្រឿងបង្គុំអេឡិចត្រូនិក ដោយបានមកដាក់ទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ ២០១១ មកម្លេះ និងមានគម្រោងនៃការពង្រីកការវិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា ៕

អត្ថបទពាក់ព័ន្ធ

Back to top button