នៅថ្ងៃអង្គារនេះ ក្រុមហាម៉ាស់កំពុងសិក្សាអំពីបទឈប់បាញ់រយៈពេល៤០ ថ្ងៃរបស់អ៊ីស្រាអែលក្នុងសង្គ្រាមនៅតំបន់ ហ្គាហ្សា ស្ទ្រីប ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងជាច្រើននាក់ ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា មក។
ប្រធានាធិបតីអាមេរិក លោក ចូ ប៉ៃឌិន កាលពីថ្ងៃចន្ទបានជម្រុញឱ្យមេដឹកនាំនៃប្រទេសអេហ្ស៊ីប និង កាតា ប្រើប្រាស់កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើការបញ្ចុះបញ្ចូលក្រុមហាម៉ាស់ ឱ្យទទួលយកកិច្ចព្រមព្រៀងនេះ៕ ប្រភព៖ FRANCE 24