ព័ត៌មានអន្តរជាតិ

លោក ប៊េនចាមីន ណេតាន់យ៉ាហូ ត្រៀម​ខ្លួន​សម្រាប់​ឈ្លានពានទីក្រុង Rafah

មេដឹកនាំ​នៅជុំវិញ​ពិភពលោក ​បាន​នឹង​កំពុងលើកឡើងពីការ​ព្រួយ​បារម្ភ​របស់ពួកគេចំពោះ​វិបត្តិ​មនុស្សធម៌​នៅ​ក្នុងតំបន់ហ្គាហ្សា។ នាយករដ្ឋមន្ត្រី លោក ប៊េនចាមីន ណេតាន់យ៉ាហូ បានបញ្ជាឱ្យមានផែនការដំណាក់កាលទី២ ដើម្បីបន្តការប្រយុទ្ធ ខណៈពេលដែលការពារការរិះគន់ទាំងនោះ។

លោក ប៊េនចាមីន ណេតាន់យ៉ាហូ បាននិយាយកាលពីថ្ងៃសុក្រថា ប្រតិបត្តិការ “ដ៏ធំ” មួយ គឺត្រូវការជាចាំបាច់នៅក្នុងទីក្រុង Rafah ដែលមានមនុស្សច្រើនជាងមួយលាននាក់រស់នៅ ឬ បានភៀសខ្លួន។ លោកបានបញ្ជាឱ្យយោធារបស់លោកជម្លៀសជនស៊ីវិល ដែលរស់នៅទីកន្លែងនោះចេញ មុនពេលកងកម្លាំងជើងគោកបានមកដល់។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រុកជាច្រើនបានជម្លៀសខ្លួនចេញពីតំបន់នោះ ជាច្រើនលើកជាច្រើសារកន្លងរួចមកហើយពីតំបន់ផ្សេងទៀត។

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានព្រមានកាលពីថ្ងៃសុក្រម្សិលមិញថា ជនស៊ីវិលនៅក្នុងទីក្រុង Rafah ចាំបាច់ត្រូវបានការពារពីការវាយប្រហារណាមួយ ក៏ប៉ុន្តែពួកគេមិនគួរត្រូវបានផ្លាស់ទីលំនៅដោយបង្ខំនោះទេ៕

ប្រភព៖ NHK, ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button