ព័ត៌មានអន្តរជាតិ

លោក ពូទីន និយាយថា ប្រទេសរុស្ស៊ីកំពុងធ្វើការលើការដោះលែង​ចំណាប់​ខ្មាំងពីតំបន់ហ្គាហ្សា

ថ្លែងទៅកាន់សមាជិកសហគមន៍ជ្វីហ្វនៃរុស្ស៊ី លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូបានទទួល “លទ្ធផលជាក់លាក់” នៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូតរបស់ខ្លួន ដើម្បីទទួលបាននូវការដោះលែងអ្នកចាប់ឃុំខ្លួនដោយក្រុមហាម៉ាសនៅហ្គាហ្សា។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីរាយការណ៍ថា លោក ពូទីន បានប្រាប់ លោក Berel Laza ដែលជាមេដឹកនាំសហគមន៍ជ្វីហ្វ និង ប្រធានសហព័ន្ធសហគមន៍ជ្វីហ្វ និង លោក Alexander Boroda ថា ទីក្រុងមូស្គូបានឈានទៅមុខ ដោយប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួននៅក្នងក្រុមនយោបាយរបស់ក្រុមហាម៉ាស់។

លោក​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ដោយ​និយាយ​ថា “ប្រទេសរុស្ស៊ី​កំពុងធ្វើ​គ្រប់​យ៉ាង​ ដើម្បី​ជួយ​មនុស្ស​ដែល​​ជា​ចំណាប់​ខ្មាំង”។

លោក ពូទីន បាន​និយាយ​ដោយ​មិន​បាន​បញ្ជាក់​បន្ថែម​ថា​៖ ”​ដូច​ដែល​គេ​ដឹង​ហើយ​ថា​ ក្រសួង​ការ​បរទេស​របស់​យើង ​បាន​ធ្វើ​ការ​តាម​រយៈក្រុមនយោបាយ​របស់​ក្រុម​ហាម៉ាស ហើយ​សរុប​មក​មាន​លទ្ធផល​ជាក់​លាក់”។

ប្រទេសរុស្ស៊ី​កាលពីមុន​បាន​រិះគន់​សកម្មភាព​របស់​យោធា​អ៊ីស្រាអែល​នៅក្នុងតំបន់​ហ្គាហ្សា និង​ បាន​និយាយ​ពី​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ភាពរដ្ឋ​ប៉ាឡេស្ទីន៕

ប្រភព៖ AL JAZEERA, ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button