ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានជួបពិភាក្សាគ្នាតាមដែលដឹងគឺអំពីទំនាក់ទំនងទ្វេភាគី និងស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលជួបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui នៅវិមានក្រឹមឡាំង បន្ទាប់ពីកិច្ចពិភាក្សារវាងអ្នកការទូតកំពូលរបស់ប្រទេស ស្តីពីការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកាលពីថ្ងៃអង្គារ។
អ្នកកាទូតរុស្ស៊ី លោក Lavrov បាននិយាយថា “នយោបាយរបស់សហរដ្ឋអាមេរិក និងបរិវាក្នុងតំបន់របស់ពួកគេ ដើម្បីបង្កើតការគំរាមកំហែងដល់សន្តិសុខរបស់កូរ៉េខាងជើង មិនរួមចំណែកដល់ការឈានទៅមុខក្នុងទិសដៅវិជ្ជមាននោះទេ។ យើងនឹងបន្តអំពាវនាវឱ្យបញ្ឈប់រាល់ជំហានដែលនាំឱ្យមានភាពតានតឹងកើនឡើង»។
ក្នុងដំណើរទស្សនកិច្ចរបស់ លោកស្រី Choe ទៅកាន់ប្រទេសរុស្ស៊ីកើតឡើងចំពេលមានភាពតានតឹងផ្នែកនយោបាយឡើងវិញនៅឧបទ្វីបកូរ៉េក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីមានសមយុទ្ធយោធារួមធ្វើឡើងដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ កូរ៉េខាងជើងបានថ្កោលទោសសមយុទ្ធនេះថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ៕
ប្រភព៖ TR, ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤