ប្រធានាធិបតីចិន លោក ស៊ី ជីនពីន បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ ឱ្យមានសន្និសីទសន្តិភាពស្តីពីសង្គ្រាមរវាងអ៊ីស្រាអែល និង ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ខណៈពេលដែលលោកថ្លែងទៅកាន់មេដឹកនាំអារ៉ាប់ និង អ្នកការទូតនៅក្នុងវេទិកាមួយក្នុងទីក្រុងប៉េកាំង។
ទន្ទឹមនឹងនេះដែរ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានដណ្តើមគ្រប់គ្រងច្រករបៀងយុទ្ធសាស្ត្រតាមបណ្តោយព្រំដែនតំបន់ហ្គាហ្សាជាមួយនឹងប្រទេសអេហ្ស៊ីប ដើម្បីកាត់ផ្តាច់ផ្លូវរូងក្រោមដីរត់ពន្ធ ខណៈដែលខ្លួនព្យាយាមបំផ្លាញក្រុមសកម្មប្រយុទ្ធហាម៉ាសនៅក្នុងសង្រ្គាមមួយ ឥឡូវនេះក្នុងខែទីប្រាំបីរបស់ខ្លួន៕ ប្រភព៖ FRANCE 24