នៅវគ្គផ្ដាច់ព្រ័ត្រ Soccer League 2024
(បាល់ទាត់)៖ នៅល្ងាចថ្ងៃ ពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៥៖០០ល្ងាច ក្រុមបាល់ទាត់ Khmer United នឹងត្រូវប្រកួតជាមួយ TUFU ARMY FC នៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ នាកីឡដ្ឋានជាតិអូឡាំពិក។
មុនប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមបាល់ទាត់ Khmer United បានយកឈ្នះ ក្រុម AL AHLY FC ក្នុងលទ្ធផល ៣-០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈ TUFU ARMY FC បានយកឈ្នះ CHAMKARMON LION FC ក្នុងលទ្ធផល ២-០។
គួរបញ្ជាក់ថា ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ផ្នែកបុរសបានចាប់ផ្ដើមកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ មានចំនួន ៤៨ក្រុម ត្រូវបានបែងចែកចេញជា ១៦ពូល (ពូល A – P) ដោយនៅក្នុងពូលនីមួយៗ មានការបែងចែកជា ៣ក្រុម នៅទីលានចំនួន៥ រួមមាន៖ វិទ្យាល័យបឹងត្របែក, AUPP, កីឡដ្ឋាន RSN, កីឡាដ្ឋាន AIA និងពហុកីដ្ឋានជាតិអូឡាំពិក៕