កីឡា

វិសាខា ត្រូវការឈ្នះ Saitama ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ភ្នំពេញ : ក្លិបបាល់ទះ វិសាខា របស់កម្ពុជា ត្រូវការឈ្នះលើក្រុម Saitama Azalea របស់ជប៉ុន ដាច់ខាត ដើម្បីទទួលបានកៅអីឡើង ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Win+Steak Volleyball Invitation (WSVI) ក្រោយរងបរាជ័យក្រុមម្ចាស់ផ្ទះ Win Streak ទាំងប្រផុតប្រផើយកាលពីម្សិលមិញមិញ។

ការ ប្រកួតសន្សំពិន្ទុលើកទី២ វិសាខា បានចាញ់ពិន្ទុ Win Streak ទាំងប្រផុតប្រផើយ ដោយលេងរហូត ដល់ ៥សិត ពោលគឺវិសាខា ចាញ់ Win Streak ក្នុងលទ្ធផល ២-៣។

ការប្រកួតម្សិលមិញនេះ សិតទី១ Win Streak បានយកឈ្នះ ក្នុងលទ្ធផល ២២-២៥, សិតទី២ វិសាខា បានវាយបកយកឈ្នះ ២៥-២២, សិតទី ៣ Win Streak ឈ្នះ ១៩-២៥, សិតទី ៤ វិសាខា ឈ្នះ ដោយ ពិន្ទុ ២៧-២៥ និងសិត ទី៥ ដែលជាសិតកាត់សេចក្តី Win Streak បានយកឈ្នះ ដោយពិន្ទុ ១៣-១៥។

គួររំលឹកថា កាលពីការប្រកួតបើកឆាក វិសាខា បានយកឈ្នះក្រុមអូស្ត្រាលី Volleyball Academy ដោយលទ្ធផល ៣-០ (២៦-២៤, ២៥-២៣ និង ២៥-១៨) ខណៈ Win Streak បានយកឈ្នះក្រុម ជប៉ុន Saitama Azalea ដោយលទ្ធផល ៣-០ (២៥-២១, ២៥-២២ និង ២៥-១៩)។

បច្ចុប្បន្ន Win Streak កំពុងឈរលើកំពូល តារាងពូល B ខណៈ វិសាខា ឈរលេខ ២ ។ ដូច្នេះសម្រាប់ការប្រកួតសន្សំពិន្ទុចុងក្រោយ នារសៀល ថ្ងៃនេះ វិសាខា ត្រូវការឈ្នះ ដាច់ខាត ដើម្បីបន្តឈរលេខ ២ ក្នុងពូល ធានាកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កម្មវិធីប្រកួតពូល B នៅរសៀលនេះ
• វិសាខា vs Saitama Azalea (ជប៉ុន) ថ្ងៃ ទី ៣១ ឧសភា ម៉ោង ២ រសៀល
• Win Streak vs Australian Volleyball Academy ថ្ងៃទី ៣១ ខែឧសភា ម៉ោង ៦ ល្ងាច ៕

អត្ថបទពាក់ព័ន្ធ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button