អស់រយៈពេលជិតពីរឆ្នាំកន្លងមកនេះ បន្ទាប់ពីមានការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន មនុស្សប្រុសរយពាន់នាក់ ត្រូវបានជ្រើសរើសឲ្យចូលបម្រើកងទ័ពរួចជាស្រេច ដើម្បីច្បាំងគ្នាជាមួយនឹងប្រទេសអ៊ុយគ្រែន ហើយសេចក្តីព្រាងច្បាប់ស្តីពីកំណែនទ័ពថ្មី គ្រោងនឹងត្រូវបានពិភាក្សាដេញដោលគ្នាដោយសភានៅក្នុងសប្តាហ៍នេះ។
យោងតាម លោកស្រី Anna Colin Lebedev សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Paris Nanterre និង ជាអ្នកឯកទេសខាងប្រវត្តិសាស្ត្រអ៊ុយក្រែនសហសម័យ សំណួរចម្បងមួយនៅក្នុងសំណួរចម្បងជាច្រើន ដែលប្រឈមមុខនឹងសង្គមអ៊ុយក្រែនសព្វថ្ងៃនេះ គឺស្ថិតនៅក្នុងយន្តការនៃសេចក្តីព្រាងច្បាប់នេះ។ សាស្តាចារ្យរូបនេះមើលឃើញថា វាជាទង្វើដែលមានតុល្យភាពរវាងតម្រូវការក្នុងការផ្តល់ជូនដល់យុទ្ធជន ដែលអាចមានសមត្ថភាពដល់ជួរមុខ និង បំណងប្រាថ្នា ដើម្បីការពារយុវជន ដែលនៅថ្ងៃណាមួយ នឹងត្រូវបានចោទប្រកាន់ពីបទកសាងប្រទេសជាតិឡើងវិញ៕
ប្រភព៖ FRANCE, ថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤