ខេត្តស្វាយរៀង ៖ ករណីនេះ បានកើតឡើងនៅថ្ងៃទី១១ តុលា ២០២៤ នៅចំណុចព្រែកនៀល ភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រទះឃើញទូកនេសាទមួយគ្រឿង កំពុងធ្វើសកម្មភាពនេសាទត្រី។
ប្រទះឃើញទូកជនជាតិវៀតណាម០១គ្រឿង កំពុងធ្វើសកម្មភាពនេសាទត្រីដោយខុសច្បាប់ សមត្ថកិច្ចបានបើកទូកម៉ាស៊ីនចូលទៅចាប់ឃាត់ខ្លួន ក្រុមជនជាតិវៀតណាមដឹងខ្លួនក៏នាំគ្នាឡើងលើទូកផ្សេងមួយទៀតបើករត់គេចខ្លួនបាត់ស្រមោល បន្សល់តែទូកនិងឧបករណ៍នេសាទ នៅលើទូក សមត្ថកិច្ចយកមកប៉ុស្ត៍ដើម្បីចាត់ការតាមនីតិវិធី។
សមត្ថកិច្ចបានធ្វើការឃាត់ទូកនេសាទត្រីដោយខុសច្បាប់ខាងលើជារបស់ជនជាតិវៀតណាមមួយគ្រឿង ដោយមានការសហការពីលោកនាយនាយរងប៉ុស្តិ៍នគបាលឃុំបាសាក់ លោកនាយរងប៉ុស្តិ៍នគបាលច្រកទ្វារតំបន់ព្រំដែនស្រែបារាំង និងមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង។
សមត្ថកិច្ចបានបង្ក្រាបបាន រួមមាន សម្ភារទូកស្មាច់ប្រវែង ៥.០៩ម៉ែត ១គ្រឿង , ម៉ាស៊ីន ១៣សេស ១គ្រឿង, អាគុយ ១២០អំពែ ១គ្រឿង និងឧបករណ៍នេសាទខុសច្បាប់(ឆក់ត្រជាក់)១គ្រឿង។ ចំណែកជនសង្ស័យបានជិះទូកផ្សេងគេចខ្លួនពីកន្លែងកើតហេតុ ទៅប្រទេសវៀតណាមវិញ។ វត្ថុតាងត្រូវបានលោកប្រធានខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀងយកទៅរក្សាទុកដើម្បីស្រាវជ្រាវរកម្ចាស់មកដោះស្រាយតាមនីតិវិធី៕