ជីវិត និងសង្គមព័ត៌មានជាតិ

សមត្ថកិច្ចប្រមូលក្រុមសិស្សវង្វេងសាលា១ក្រុមទៀតយកទៅ ដុះក្អែល

ខេត្តបាត់ដំបង ៖ ក្រុម យុវ សិស្ស វង្វេង សាលា យ៉ាងតិច ចំនួន ១៤ នាក់ ទៀត ត្រូវ កម្លាំង សមត្ថកិច្ច ឆ្មក់ ចូល ទៅ ប្រ បួ ចកអូស ចេញពី ក្នុង តូប លក់ បាយ និង គ្រឿង ភេសជ្ជៈ មួយ កន្លែង នៅ ក្បែរ របង ខាងកើត « វិទ្យាល័យ សម្ដេចឪ » កាល វេលា ម៉ោង ៣ រសៀល ថ្ងៃ ទី ៣១ ឧសភា នៅ ក្នុងភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ខណៈ ពួក គេ គេច មិន ចូល សាលា ហើយ ប្រមូលផ្ដុំ គ្នា សម្ងំ នៅ ទីនោះ ។

អធិការ ក្រុង បាត់ដំបង លោក ពេជ្រ សា រ៉ែ ន បាន ឲ្យ ដឹង ថា ក្រុម យុវ សិស្ស ទាំង ១៤ នាក់ នេះ បាន ប្រមូលផ្ដុំ គ្នា នៅ ក្នុង តូប លក់ បាយ ខាងលើ ដែល នៅ ម្ខាង ផ្លូវ នៃ របង វិទ្យាល័យ មិន ព្រម ចូល រៀន ទើប គ្រូបង្រៀន ប្ដឹង ឲ្យ សមត្ថកិច្ច របស់ លោក ជួយ អន្តរា គម ន៍ បំបែកសំបុក ក្រុម សិស្ស វង្វេង សាលា ទាំងនេះ យក ទៅ អប់រំ ។ 

បើ តាម ប្រភព ព័ ត៌មាន ពី ប្រជាពលរដ្ឋ ដែល តែង ធ្វើ ដំណើ ឆ្លងកាត់ ទីនោះ បាន និយាយ ថា តូប លក់ដូរ ប៉ុន្មាន តូប នៅ ខាងកើត របង « វិទ្យា ល័ស ម្ដេច ឪ » គេ តែង សង្កេត ឃើញ មាន យុវ សិស្ស ទាំងប្រុស ទាំងស្រី ចូល ទិញ ឬ ប្រមូលផ្ដុំ គ្នា យ៉ាង ពពាក់ពពូន នៅ តាម តូប ព្រោះ នៅ ទីនោះ ស្ងាត់ ហើយ មិនសូវ មាន អ្នកដំណើរ ឆ្លងកាត់ ទេ ។

ប្រភព ដដែល បាន បញ្ជាក់ ថា ស្ទើរ រៀងរាល់ថ្ងៃ ពេល ខ្លះ គេ ឃើញ ក្រុម យុវ សិស្ស មួយ ចំនួន នាំ គ្នា ជក់បារី អេ ឡិច ត្រូ និក ( ជក់ វ៉េ ប ) និងផឹកស៊ី រហូត ដល់ យប់ ក៏ នៅ តែ មាន ផ្ដុំ គ្នា ដែរ ដែល គេ សង្ស័យ ថា ក្រុម យុវ សិស្ស ទាំងនោះ អាច ឈាន ដល់ ការ ប្រើប្រាស គ្រឿងញៀន ទៀត ផង ។ លោក ពេជ្រ សា រ៉ែ ន បាន ប្រាប់ ថា នៅ ពេល កម្លាំង ចូល បង្ក្រាប យើង រក មិនឃើញ មាន វត្ថុ តាង ដែល អាច ពាក់ព័ន្ធ នឹង បទល្មើស ទេ តែ យ៉ាងណា លោកស្នងការ បាន បញ្ជា ឲ្យ នាំ ខ្លួន ពួក គេ មក កាន់ អធិការ ក្រុង ដើម្បី សួរនាំ និង ធ្វើការ អប់រំ ។

លោក បាន បញ្ជាក់ ថា មន្ត្រី ជំនាញបាន ធ្វើការ អប់រំ ពួក គេ ហើយ បាន អញ្ជើញ អាណាព្យាបាល ពួក គេ ទាំងអស់ ឲ្យ មក មើល និង បានដឹង ពី ទ ង្វើ និង ពី សកម្មភាព កូន ៗ របស់ ខ្លួន ដែល ចេញពីផ្ទះ ថា មក សាលារៀន តែ ផ្ទុយ ទៅ វិញ ពួក គេ នាំ គ្នា គេច វែ ស មិន ចូល សាលា ហើយ ប្រមូលផ្ដុំ ប្រព្រឹត្ត អំពើ មិនល្អ នៅ តាម តូច លក់ បាយ ឬ តាម តូប លក់ គ្រឿង ភេសជ្ជៈ យ៉ាង ស្ងាត់ស្ងៀម ទៅ វិញ ។

លោក អធិការ បាន បន្ថែម ថា ក្រោយ ពី ធ្វើការ អប់រំ យើង បាន ឲ្យ អាណាព្យាបាល ធ្វើ កិច្ចសន្យា ធានា កូន ៗ របស់ ពួក គេ ត្រឡប់ ទៅ ផ្ទះ វិញ និង សុំ ឲ្យ ពួក គាត់ ជួយ អប់រំ ណែនាំ កូន ៗ បន្ថែម ទៀត ដើម្បី កុំ ឲ្យ កូន ៗ ទាំងនេះ ប្រព្រឹត្ត អំពើ មិនល្អ បែប នេះ ទៀត ៕

អត្ថបទពាក់ព័ន្ធ

Back to top button