ព័ត៌មានជាតិ

សម្ដេចតេជោ បកស្រាយអំពី ស្ថានភាពជម្ងឺសម្ដេចកិត្តិព្រឺទ្ធបណ្ឌិត 

នៅព្រឹកថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការបកស្រាយអំពីស្ថានភាពជម្ងឺរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាឧត្ដមភរិយារបស់ សម្ដេចតេជោ ដោយមានអត្ថន័យដូចខាងក្រោម ៖

« ២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពី

ភរិយាខ្ញុំមានជម្ងឺ។

នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំ

ក៏គ្មានការលាក់បាំងនិងក៏គ្មានការ

ចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។

កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់

សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែល

ចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។

បន្ទាប់ពីការពិនិត្យព្យាបាលដោយយក

ចិត្តទុកដាក់ពីគ្រូពេទ្យសុខភាពគាត់ល្អ

ប្រសើរតែមិនទាន់ចាកចេញពីមន្ទីរ

ពេទ្យនៅឡើយព្រោះត្រូវរង់ចាំការ

ថតក្បាលជាលើកទី៣ដើម្បីមើល

សរសៃដែលរងនូវការប៉ះទង្គិចនោះ។

ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុង

បញ្ជូនទៅព្យាបាលនៅបរទេសគឺជា

រឿងមិនពិត។

ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៍របស់ព្រះអង្គដល់មន្ទីរពេទ្យ។

សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់

បងប្អូនជនរួមជាតិដែលចូលរួមកង្វល់

ពីសុខភាពភរិយាខ្ញុំ។

ឆ្លៀតឱកាស់នេះក៏សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុល

ព័ត៌មាននិងសូមយកចិត្តទុកដាក់

ការពារសុខភាពខ្លួនឯងល្អជាងមកគិត

ពីក្រុមគ្រួសាររបស់ខ្ញុំ៕ » 

ការលើកឡើងរបស់របស់ សម្ដេចតេជោ ពេលនេះ គឺបន្ទាប់ពីមានជនអគតិ មួយចំនួន បានធ្វើការផ្សព្យផ្សាយបំពុលថា សម្ដេចកិត្តិព្រឹទ្ធ ឈឺធ្ងន់កំពុងព្យាបាលនៅក្រៅប្រទេស៕ 

អត្ថបទពាក់ព័ន្ធ

Back to top button