បន្ទាប់ពីការប្រកាសគាំទ្រ បេក្ខភាព អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ នៅលើគេហទំព័រផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន ៥ម៉ោងមុន និងបានអាននូវមតិពលរដ្ឋជាច្រើន នាយប់ថ្ងៃទី២០ កុម្ភៈ ដដែលនេះ សម្ដេចតេជោ ក៏បានបង្ហោះសារថ្មីមួយទៀត គឺ ស្នើឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពជាប្រធានសមាគមសិល្បៈចេញសិន ទុកលទ្ធភាពឱ្យបេក្ខភាពផ្សេង ដោយសម្ដេចតេជោ បានផ្ដល់ជាគំនិតចំនួន៤ ក្នុងនាមពលរដ្ឋមួយរូប ៖
«
១.ខ្ញុំបញ្ចេញមតិផ្ទាល់ក្នុងនាមជាពលរដ្ឋម្នាក់ដែលពុំមានសិទ្ធិបោះឆ្នោតរើសប្រធានសមាគមនោះទេ។
២.សន្លឹកឆ្នោតស្ថិតនៅលើដៃរបស់
សិល្បករសិល្បការិនីដែលមានសិទ្ធិ
បោះឆ្នោតឯណោះវិញទេ។
៣.រវាងសិល្បៈនិងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ ខ្ញុំដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុនក្នុងការប្រគល់ផ្ទះដោយសារ
កប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុន
មិនទាន់ក្ស័យធនរហូតមិនអាចមកធ្វើ
ប្រធានសមាគមនិងជួយដល់សិល្បៈបានដែរ។
៤.មិនតម្រូវថាទាល់តែចេះសិល្បៈទើបធ្វើប្រធានសមាគមសិល្បៈបាន
នោះទេ។ ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួង
វប្បធម៍យើងមិនមែនជាអ្នកសិល្បៈទេ
តែគាត់អាចគ្រប់គ្រងបានលើគ្រប់ផ្នែក។ នៅប្រទេសថៃពេលនេះរដ្ឋមន្ត្រី
ក្រសួងការពារជាតិមិនមែនជាទាហាន
ទេ គឺជាជនស៊ីវិលសុទ្ធសាធ តែគាត់អាចគ្រប់គ្រងទាហានបាន។ ប្រទេសមួយចំនួនរដ្ឋមន្ត្រីក្រសួងសុខាភិបាល
មិនមែនជាវេជ្ជបណ្ឌិតឬគ្រូពេទ្យទេ
តែគេគ្រប់គ្រងលើវិស័យសុខាភិបាលបាន។ »