យោងតាម គេហទំព័រហ្វេសប៊ុក ផ្លូវការ សម្ដេចតេជោ នាព្រឹកថ្ងៃទី២៨ មករា ២០២៤នេះ បានសរសេរលើកឡើងថា ៖
« ព្រឹកមុិញបានជួបកូនអួន សារ៉ាត់ដែលជាអ្នកផ្សព្វផ្សាយពីកូននេនសីហា។
ចំណុចសំខាន់តើត្រូវជួយកូននេន
សីហារបៀបណា?និងការជួយកសាង
កុដសម្រាប់ព្រះសង្ឃគង់នៅនិងទិញ
ដីបន្ថែមដើម្បីពង្រីកនិងកសាងវត្ត។
ខ្ញុំនឹងចាត់ឱ្យតំណាងរបស់ខ្ញុំទៅជួប
ព្រះចៅអធិការវត្តនិងកូននេនសីហា
ដោយរួមដំណើរជាមួយអួន សារ៉ាត់
ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង។
សូមអរគុណកូនអួន សារ៉ាត់ដែលបាន
ជួយផ្សព្វផ្សាយពីកូននេន សីហានិង
សូមអរគុណសប្បុរសជនដែលបាន
ជួយដល់កូននេនសីហាដើម្បីកសាង
ព្រះវិហារនិងសូមអំពាវនាវសូមបន្ត
ជួយរហូតរួចរាល់នូវព្រះវិហារនេះ។
ចំណែកខ្ញុំទទួលខុសត្រូវលើការជាវ
ដីពង្រីកវត្តនិងកសាងកុដសម្រាប់
ព្រះសង្ឃគង់នៅ។
ផ្ញើប្រគេនការស្រឡាញ់និងក្តីអាណិតចំពោះកូននេនសីហាពីតា៕
»