សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការលើកទីមួយទៅកាន់ប្រទេសបារាំងរយៈពេលចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ នាពេលខាងមុខនេះ តបតាមការអញ្ជើញរបស់ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ នេះបើយោងតាមលិខិតអញ្ជើញជាភាសាបារាំងរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផ្ញើជូន សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បកប្រែក្រៅផ្លូវការ ដែលភ្នំពេញថ្ងៃនេះទទួលបាន៕
ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យជម្រុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងប្រទេសទាំងពីរជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍យោធា បេតិកភណ្ឌ និង ហ្វ្រង់កូហ្វូនី។