ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ព្យាបាល ប្អូនស្រី អូន សុផាផន អាយុ២៥ឆ្នាំ មានអាការៈចុកពោះជាខ្លាំងដោយសាររលាកខ្នែងពោះវៀនយ៉ាងធ្ងន់ធ្ងរ ធ្វើការវះកាត់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ក្រោយពីទទួលបានការវះកាត់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញរួចមក អាការៈ មានភាពធូរស្បើយច្រើន នឹងបានត្រឡប់ទៅផ្ទះវិញឆាប់ៗនេះ ជាមួយទឹកចិត្តរីករាយ និងគោរពថ្លែងអំណរគុណជាអនេកកប្បកាល ជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត។
រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕
សូមអរគុណក្រុមព្រូពេទ្យ TYDA