សុខភាព

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជួយសង្គ្រោះអាយុជីវិតស្រ្តីម្នាក់ ដែលមានជំងឺរលាកសួតយ៉ាងធ្ងន់ធ្ងរ

ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយសម្របសម្រួលឱ្យបងស្រី កេន ថាវី អាយុ ៤៥ឆ្នាំ ដែលមានអាការៈ ពិបាកដកដង្ហើមជាខ្លាំង មកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ។ ដោយសភាពជំងឺគ្រោះថ្នាក់ខ្លាំង បងស្រីត្រូវបានបញ្ជូនទៅព្យាបាលនៅផ្នែកប្រពោធនកម្ម (ICU)។

បន្ទាប់ពីការព្យាបាលយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យបងស្រីមានសភាពធូរស្បើយ និងមានសុខភាពល្អប្រសើរ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ដោយមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ៕

អត្ថបទពាក់ព័ន្ធ

Back to top button