យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីករណីជំងឺផ្តាសាយបក្សីលើបុរសអាយុ៦៩ របស់ក្រសួងសុខាភិបាល ចុះថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សីចំនួន ០១ករណីទៀត កើតលើបុរសអាយុ៦៩ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខាភិបាលសាធារណៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិផ្លាំង ឃុំព្រៃជ្រូន ស្រុកពួក ខេត្តសៀមរាប។ បច្ចុប្បន្នអ្នកជំងឺទទួលបានការថែទាំងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ប្រហែល៥០-៦០ក្បាល និងមានមាន់ងាប់ជាបន្តបន្ទាប់ប្រហែលជា ២សប្តាហ៍មកហើយ៕
អត្ថបទពាក់ព័ន្ធ
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជួយសង្គ្រោះអាយុជីវិតស្រ្តីម្នាក់ ដែលមានជំងឺរលាកសួតយ៉ាងធ្ងន់ធ្ងរ
ខែសីហា 2, 2024