(គុនចម្រុះ)៖ អ្នកលេងគុនខ្មែរ សែន ច័ន្ទឫទ្ធីគុនដែលគ្រាប់គ្នាស្គាល់ថា Thiago បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលទទួលបានឱកាសចូលរួមប្រកួតព្រឹត្តិការណ៍កីឡាគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ ក្នុងខែកក្កដា ខាងមុខ ដែលធ្វេីឡេីងនៅកម្ពុជា។
អ្នកប្រយុទ្ធសញ្ជាតិខ្មែរ ដើមកំណើតប្រេស៊ីលខាងលេីបានអះអាងជាមួយនឹងទំនុកចិត្តថា ទោះបីនេះជាលើកដំបូងសម្រាប់ខ្លួនក្នុងការប្រកួតប្រភេទ MMA ពិតមែន ប៉ុន្តែក៏មិនបង្កជាឧបសគ្គខ្លាំងទេ ព្រោះបានហ្វឹកហាត់ពីមុនមកដែរ ខណៈបច្ចុប្បន្នក៏កំពុងសម្រួចខ្លួនខ្លាំងជាមួយមិត្តរួមជាតិឯទៀតនៅក្លឹប Cambodian Top Team។
Thiago បានសង្កត់ធ្ងន់ដែរថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកមេដាយជូនប្រទេសកម្ពុជាឲ្យបាន។
គួរបញ្ជាក់ថា ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ី លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ កក្តដា ឆ្នាំ២០២៤ ដែលមានជាង២០ប្រភេទចូលរួម៕