ស្តេចឆាលស៍ទី៣ នៃចក្រភពអង់គ្លេស ត្រូវបានលេចព្រះភក្ត្រជាសាធារណៈនៅថ្ងៃអង្គារម្សិលមិញនេះ ជាលើកដំបូងរបស់ទ្រង់ ចាប់តាំងពីទ្រង់ត្រូវបានគេបញ្ចេញឲ្យដឹងថា មានប្រឈួនមហារីក ខណៈដែលព្រះរាជបុត្រពៅរបស់ទ្រង់ ព្រះអង្គម្ចាស់ ហារី បាននិវត្តន៍ជួបទ្រង់នៅទីក្រុងឡុងដ៏។
ព្រះរាជវាំង Buckingham បានប្រកាសកាលពីថ្ងៃចន្ទថា ស្តេចឆាលស៍ទី៣ នៃចក្រភពអង់គ្លេស ដែលមានព្រជន្ម៧៥ ព្រះវស្សា កំពុងគ្រងរាជបល្ល័ង្កក្នុងរយៈពេលតិចជាង១៨ខែ ចាប់តាំងពីព្រះរាជមាតារបស់ទ្រង់ គឺម្ចាស់ក្សត្រី អេលីហ្សាប៊េត ទី ២ បានសោយព្រះវិឡាល័យមក ព្រះអង្គត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានព្រះឈួន ហើយនឹងពន្យារពេលការចូលរួមជាសាធារណៈរបស់ទ្រង់ ដើម្បីទទួលការព្យាបាលពីព្រះរោគនេះ៕
ប្រភព៖ FRANCE 24, ថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤