ព័ត៌មានជាតិ

ស្លាប់ម្នាក់ និង របួសធ្ងន់ម្នាក់ក្នុងករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅសង្កាត់ភ្នំពេញថ្មី

(ព័ត៌មានបឋម)៖ ផ្ទុះអាវុធជាច្រើនគ្រាប់ ​បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯបុរសម្នាក់ទៀត រងរបួសធ្ងន់ ទំនងជាមិនអាចរស់រានមានជីវិតឡើយ។

ហេតុការណ៍បាញ់ប្រហារខាងលើនេះ កើតឡើងនៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៨ជាងយប់ ដែលមានទីតាំងស្ថិតនៅលើផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងហេតុការណ៍បាញ់ប្រហារខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button