ព័ត៌មានអន្តរជាតិ

ហ្វីលីពីន នឹង បង្កើន ចំនួន កងទ័ព ឈរជើង នៅ កោះ ដែល ស្ថិតនៅ ជិត កោះ តៃវ៉ាន់

រដ្ឋមន្ត្រី ការពារជាតិ ហ្វីលីពីន លោក ហ្គី ល បឺ រ តូ ធី អូ ដូ រ៉ូ (Gilberto Teodoro) បាន បញ្ជា ឱ្យ យោធា បង្កើន ចំនួន ទាហាន ដែល ឈរជើង នៅ បណ្ដា កោះ Batanes ដែល ស្ថិតនៅ ភាគ ខាងជើង របស់ ប្រទេស ក្បែរ កោះ តៃវ៉ាន់ ដើម្បី ពង្រឹងសមត្ថភាព ការពារ ទឹកដី របស់ ហ្វីលីពីន ។

បើតាម ការរាយការណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉ យ ទ័ រ កងទ័ពជើងទឹក ហ្វីលីពីន បានឱ្យដឹង កាលពី ថ្ងៃ ពុធ ថា លោក ធី អូ ដូ រ៉ូ ក៏បាន អំពាវនាវ ផងដែរ ឱ្យមាន ការអភិវឌ្ឍរ ច នា សម្ព័ន្ធ បន្ថែមទៀត នៅលើ កោះ Batanes ដែលជា បណ្ដុំ កោះដាច់ ស្រយាល ស្ថិតនៅ ចម្ងាយ តិចជាង ២០០ គីឡូម៉ែត្រ ពី កោះ តៃវ៉ាន់ ។ 

ការអំពាវនាវ នេះ ធ្វើឡើង ក្នុងអំឡុង ដំណើរ ទស្សនកិច្ច របស់ លោក ទៅកាន់ មូលដ្ឋាន ទ័ពជើងទឹក ហ្វីលីពីន នៅលើ កោះ Batanes ក្នុង ច្រក សមុទ្រ Bashi Channel កាលពី ថ្ងៃ អង្គារ ។

លោក ធី អូ ដូ រ៉ូ បាន និយាយថា ៖ « ចាប់ ពី ឆ្នាំ ២០២៤ ទៅ កម្លាំង ប្រតិបត្តិការ សម្រាប់ AFP ( កងកម្លាំងប្រដាប់អាវុធ ហ្វីលីពីន ) នឹងមាន ខ្ពស់ជាង នេះ » ។

ច្រក Bashi Channel ដែលជា ផ្លូវទឹក ចន្លោះ ភាគ ខាងជើង ហ្វីលីពីន និង តៃវ៉ាន់ ត្រូវបាន គេ ចាត់ទុកថា ជា ចំណុច កកកុញ សំខាន់ សម្រាប់ នាវា ដែល ផ្លាស់ ទី រវាង ប៉ាស៊ីហ្វិក ខាងលិច និង សមុទ្រ ជម្លោះ ចិន ខាងត្បូង ។ ក្រសួង ការពារជាតិ តៃវ៉ាន់ បាន និយាយថា យោធា ចិន តែងតែ បញ្ជូន កប៉ាល់ និង យន្តហោះ ចម្បាំង ឆ្លងកាត់ ច្រក ទឹក មួយ នេះ ដែលមាន ការគំរាមកំហែង ដល់ សន្តិសុខ នៅក្នុង តំបន់ ។

បើតាម លោក ធី អូ ដូ រ៉ូ ច្រក ទឹក ភាគ ខាងជើង ហ្វីលីពីន ស្ថិតនៅក្នុង ស្ថានភាព គួរឱ្យ ព្រួយបារម្ភ ខណៈ កងទ័ព ជើង ទឹក ហ្វីលីពីន និយាយថា ការធ្វើដំណើរ ទស្សនកិច្ច របស់លោក ធី អូ ដូ រ៉ូ ទៅលើ តំបន់ នេះ បង្ហាញ ពី ពេលវេលា ដ៏ សំខាន់ មួយ នៅក្នុង ការប្តេជ្ញាចិត្ត រប ស់ ហ្វីលីពីន « ចំពោះ ការការពារ ទឹកដី និង សន្តិសុខ ជាតិ » ។

កាលពី ខែសីហា ឆ្នាំមុន រ៉ យ ទ័ រ បាន រាយការណ៍ ថា យោធា អាមេរិក កំពុង ពិភាក្សាគ្នា ដើម្បី បង្កើត កំពង់ផែ ស៊ីវិល នៅ កោះ Batanes ដែលជា វិធានការ មួយ នឹង ជំរុញ ការចូល ទៅកាន់ កោះ ដែល ស្ថិតនៅ ទីតាំង យុទ្ធសាស្ត្រ ទល់នឹង កោះ តៃវ៉ាន់ ។

ការអំពាវនាវ ជំរុញ វត្តមាន ទ័ព នៅ កោះ ភាគ ខាងជើង របស់ ហ្វីលីពីន នាពេលនេះ ធ្វើឡើង បន្ទាប់ពី ហ្វីលីពីន ក្នុង ឆ្នាំ ២០២៣ បាន បង្កើន ចំនួន មូលដ្ឋាន យោធា ដែល អាមេរិក អាច ចូល ប្រើ បាន ស្ទើរតែ ទ្វេដង រួមទាំង មូលដ្ឋានទ័ព ចំនួន ៣ ដែល នៅក្បែរ កោះ តៃវ៉ាន់ ។ ប្រទេស ចិន ដែល ទាម ទារ ដែនសមុទ្រ ចិន ខាងត្បូង ស្ទើរតែ ទាំងស្រុង និង ចាត់ទុក កោះ តៃវ៉ាន់ ថា ជា ទឹកដី របស់ខ្លួន នោះ បាន លើក ឡើង ថា ទំនាក់ទំនង យោធា របស់ ហ្វីលីពីន ជាមួយ អាមេរិក បែបនេះ កំពុង ធ្វើឱ្យ ភាព តានតឹង ក្នុង តំបន់ កាន់តែ ក្ដៅ ខ្លាំង ឡើងៗ ។

ដោយសារតែ បារម្ភ ពី ការកើនឡើង ឥទ្ធិពល ក្នុង តំបន់ របស់ មហា យក្ស ចិន ប្រទេស ហ្វីលីពីន ក៏បាន អនុញ្ញាតឱ្យ ជប៉ុន ដែលជា គូប្រជែង ធំ របស់ ចិន ប្រឡូក រឹតចំណង ក្នុង វិស័យ យោធា នៃ ប្រទេស ទាំង ២ ផងដែរ ៕

អត្ថបទពាក់ព័ន្ធ

Back to top button