ព័ត៌មានអន្តរជាតិ

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងឆ្ពោះទៅកាន់សមុទ្រខាងកើត

យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនជាក់លាក់មួយឆ្ពោះទៅកាន់សមុទ្រខាងកើតកាលពីថ្ងៃព្រហស្បតិ៍។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ទាក់ទងទៅនឹងការបាញ់របស់ប្រទេសកូរ៉េខាងជើងនេះ ខណៈដែលការវិភាគកំពុងដំណើរការ។

ការបាញ់បង្ហោះនេះ ធ្វើឡើងបន្ទាប់ពីការប៉ុនប៉ងបរាជ័យរបស់ប្រទេសកូរ៉េខាងជើង ក្នុងការបាញ់បង្ហោះនូវអ្វី ដែលខ្លួនអះអាងថា ជាផ្កាយរណបចារកម្មយោធាកាលពីថ្ងៃចន្ទ។ វាកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបញ្ជូនបាឡុងរាប់រយ ដែលដឹកសំរាម និង សារធាតុលាមកទៅកាន់ភាគប្រទេសកូរ៉េខាងត្បូង៕ ប្រភព៖ Yonhap News Agency

អត្ថបទពាក់ព័ន្ធ

Back to top button