អង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាកាន់តែយ៉ាប់យ៉ឺនដោយសារតែការបិទច្រកព្រំដែននានា។
យោងតាមអង្គការនេះ បានឱ្យដឹងថា ការបិទច្រកព្រំដែននេះ កំពុងបន្ត ជាពិសេសចក្រផ្លូវឆ្លងកាត់ទីក្រុង Rafah ដ៏សំខាន់ ដែលជាការផ្គត់ផ្គង់សរសៃឈាមដ៏សំខាន់សម្រាប់តំបន់ ហ្គាហ្សា ស្ទ្រីប ទាំងមូល រារាំងដល់ការផ្តល់ជំនួយមនុស្សធម៌ រួមទាំងអាហារ ឱសថ ក៏ដូចជាប្រេងឥន្ធនៈ និង បង្កគ្រោះមហន្តរាយមនុស្សធម៌ និង សុខភាព។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា នេះមានន័យថា គ្រោះទុរ្ភិក្សជិតមកដល់ជាមួយនឹងការបាត់បង់ស្តុកស្បៀងអាហារ។ អង្គការនេះបានបន្ថែមថា លើសពីនេះទៅទៀត ការបន្តទប់ស្កាត់ការហូរចូលប្រេងឥន្ធនៈ គម្រាមមកំហែង និង ធ្វើឱ្យដួលរលំទាំងស្រុងនៃប្រព័ន្ធថែទាំសុខភាព និង ការបិទមន្ទីរពេទ្យដែលនៅសេសសល់ ប្រសិនបើប្រេងឥន្ធនៈមិនត្រូវបានផ្តល់ដល់ម៉ាស៊ីនភ្លើង ឡានសង្គ្រោះ ស្ថានីយ៍បូមទឹក និង បណ្តាញលូនោះទេ។
អង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ជាបន្ទាន់ និង ដាក់សម្ពាធដល់អាជ្ញាធរអ៊ីស្រាអែល ឱ្យបើកច្រកព្រំដែន និង អនុញ្ញាតឱ្យមានលំហូរជំនួយមនុស្សធម៌ឡើងវិញ ដោយគ្មានលក្ខខណ្ឌ ប្រកបដោយនិរន្តរភាព និង គ្មានលក្ខខណ្ឌទៅកាន់តំបន់ប៉ាឡេស្ទីន។
ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើងម្តងទៀតកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមកពីក្រុមហាម៉ាសប៉ាឡេស្ទីនរ៉ាឌីកាល់ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ចេញពីតំបន់ ហ្គាហ្សា សាស្ទ្រីប ដោយបានសម្លាប់អ្នកស្រុកនៃសហគមន៍ព្រំដែន និង ចាប់មនុស្សធ្វើជាចំណាប់ខ្មាំងជាច្រើន។ ជាការឆ្លើយតប អ៊ីស្រាអែលបានប្រកាសពីការបិទតំបន់ហ្គាហ្សាទាំងស្រុង ដោយបានចាប់ផ្តើមធ្វើការវាយប្រហារលើគោលដៅនានានៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប ក៏ដូចជាលើតំបន់មួយចំនួនក្នុងប្រទេសលីបង់ និង ស៊ីរី ផងដែរ ហើយបានបើកប្រតិបត្តិការជើងគោកនៅក្នុងតំបន់នោះ។ ការប៉ះទង្គិចគ្នាក៏កំពុងកើតឡើងនៅតំបន់ West Bank ផងដែរ។ ប្រភព៖ TASS