កាលពីយប់មិញនេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានប្រកាសនាំចូលកីឡាករបរទេសទី៣របស់ខ្លួន គឺកីឡាករ 𝗔𝘀𝗮𝗻𝗼 𝗦𝗵𝘂𝘁𝗼 ជាខ្សែការពារកណ្ដាលសញ្ជាតិជប៉ុន។
កីឡាករ 𝗔𝘀𝗮𝗻𝗼 𝗦𝗵𝘂𝘁𝗼 វ័យ ២៣ឆ្នាំ និងមានកម្ពស់ ១,៨៣ម៉ែត្រ បានផ្ទេរមកពីក្លិប FK Atmosfera សមាជិកលីគទី២ លីទុយអានី។កីឡាកររូបនេះ ក៏ធ្លាប់ជាយុវជនរបស់ក្លិប 𝗙𝗖 𝗠’𝗴𝗹𝗮𝗱𝗯𝗮𝗰𝗵 របស់អាល្លឺម៉ង់ ផងដែរ មុននឹងផ្សងព្រេងមកលេងនៅលីទុយអានី តាំងពីឆ្នាំ២០២១ ជាមួយក្លិបចំនួន ៣ផ្សេងគ្នា។
មែនទែនទៅ 𝗔𝘀𝗮𝗻𝗼 𝗦𝗵𝘂𝘁𝗼 ជាកីឡាករបរទេសទី៣ហើយរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បន្ទាប់ពីការមកដល់របស់កីឡាករជប៉ុន Takuto Yasuoka និងកីឡាករ Kodai Nagashima។
គួរបញ្ជាក់ថា កាលពីរដូវកាលមុន Angkor Tiger បានបញ្ចប់នៅបាតតារាង ក្នុង Cambodian Premier League ដោយឆ្លងកាត់ការប្រកួតសរុប ២៧ប្រកួត ឈ្នះ ៥ ចាញ់ ១៩ និងស្មើ ៣៕