អតីតនាយករដ្ឋមន្ត្រីទាំង២ សម្ដេចតេជោ និង ឯកឧត្តម ថាក់ សុីន ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍ រយៈពេល៣២ឆ្នាំនៃមិត្តភាព
ក្នុងឱកាសនៃ ការសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះ ឯកឧត្ដម ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២៤ សម្ដេចតេជោ បានបង្ហាញនូវការនឹករលឹក និង បានបញ្ជាក់ថា ជំនួបនៃអតីតនាយករដ្ឋមន្ត្រីទាំង២ គឺសម្ដេចតេជោ និង ឯកឧត្តម ថាក់ សុីន ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍ រយៈពេល៣២ឆ្នាំនៃមិត្តភាពតាំងពីឆ្នាំ១៩៩២មក ។
ដោយសម្ដេចតេជោ បានបង្ហោះនៅលើ ទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេចយ៉ាងដូច្នេះថា « ខ្ញុំបានមកសួរសុខទុក្ខបងធម៍ដល់ផ្ទះ
នៅទីក្រុងបាងកក។
ឯកឧត្តមថាក់ សុីនទោះបីមានជម្ងឺក៍
បានទទួលយើងក្នុងនាមជាបងប្អូន
ដោយមានការចូលរួមរបស់អ៊ុង អុីង
កូនស្រីពៅនិងជាប្រធានគណបក្ស
ភឿថៃផងដែរ។
ដើម្បីពង្រឺងចំណងមិត្តភាពខ្ញុំបាន
អញ្ជើញអ៊ុងអុីងប្រធានគណបក្ស
ភឿថៃទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ
១៤និង១៥មិនា២០២៤ខាងមុខ។
អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយ
នោះទេតែបានរំលឹកអនុស្សារីយ៍
រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់
យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។
អរគុណបងប្រុសនិងក្មួយស្រីដែល
បានទទួលខ្ញុំនៅថ្ងៃនេះ៕ »