កីឡា

អេស្ប៉ាញ ក្លាយជាក្រុមឈ្នះជើងឯក Euro ច្រើនជាងគេ ក្នុងប្រវត្តិសាស្រ្ត

ក្រុមជម្រើសជាតិអេស្ប៉ាញ បានក្លាយជាក្រុមជម្រើសជាតិតែមួយគត់ ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីបានយកឈ្នះ ក្រុមតោកំណាចអង់គ្លេស ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីយប់មិញ។

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Olympiastadion (Berlin) ក្រុមអេស្ប៉ាញ បានដាក់សម្ពាធយ៉ាងខ្លាំង លើអង់គ្លេស ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើងទេនៅតង់ទី១។ លុះដល់ដើមតង់ទី២ ភាពរីករាយបានកើតឡើង បន្ទាប់ពីខ្សែបម្រើប្រយុទ្ធវ័យក្មេង Nico Williams ស៊ុតមួយគ្រាប់ ក្រោយពីមានការបញ្ជូនបាល់យ៉ាងល្អពី Lamine Yamal ជួយអេស្ប៉ាញ នាំមុខ ១-០ នៅនាទី៤៧។ 

យ៉ាងណានៅនៅនាទី៧៣ ខ្សែប្រើប្រយុទ្ធ Cole Palmer បានស៊ុតជួយអង់គ្លេស តាមស្មើ ១-១ មុនពេលគ្រាប់បាល់ជ័យជម្នះ ២-១ ដោយខ្សែប្រយុទ្ធទើបតែប្ដូរចូល Olyrzabal ជួយឲ្យ អេស្ប៉ាញ លើកពានតែម្ដង។

មែនទែនទៅ នេះគឺជាការទទួលបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ ២លើកជាប់គ្នាហើយ សម្រាប់អង់គ្នេស ដោយកាលពីឆ្នាំ២០២០ អង់គ្លេស បានចាញ់ អ៊ីតាលី នៅវគ្គផ្ដាច់ព្រ័ត្រ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។

ដូច្នេះក្រុមជម្រើសជាតិអេស្ប៉ាញ ក្លាយជាប្រទេសដែលឈ្នះជើងឯក UEFA Euro ច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ សរុប ៤លើក (១៩៦៤, ២០០៨, ២០១២, ២០២៤) ខណ: ក្រុមអាល្លឺម៉ង់ ធ្លាប់ឈ្នះ ៣លើក។ ចំណែកឯក្រុមជម្រើសជាតិអង់គ្លេស មិនដែលឈ្នះពានរង្វាន់នេះ ម្តងណាឡើយ៕

អត្ថបទពាក់ព័ន្ធ

Back to top button