គណៈរដ្ឋមន្ត្រីសឹករបស់អ៊ីស្រាអែល បានសង្ខេបអំពីកិច្ចពិភាក្សាជុំវិញកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីមានរបាយការណ៍អំពីវឌ្ឍនភាពនៅកិច្ចពិភាក្សាក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។
វាកើតឡើងនៅពេលដែលប៉ូលីសបានបំបែកការតវ៉ានៅទីក្រុង Tel Aviv ដែលអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ ចុះចេញពីតំណែង។
ប៉ូលិសកុប្បកម្មជិះលើកខ្នងសេះ បានចោទប្រកាន់បាតុករ ខណៈពួកគេព្យាយាមធ្វើដំណើរទៅកាន់ទីលានប្រជាធិបតេយ្យ។
កិច្ចពិភាក្សានៅក្នុងទីក្រុងប៉ារីស គឺជាផ្នែកមួយនៃកិច្ចចរចាក្នុងគោលបំណងធានាបានបទឈប់បាញ់ និង ការវិលត្រឡប់នៃចំណាប់ខ្មាំង។
កិច្ចព្រមព្រៀងនេះ ក៏នឹងឃើញការដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ។
នៅល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន គណៈរដ្ឋមន្ត្រីសឹកអ៊ីស្រាអែល បានសង្ខេបអំពីកិច្ចពីភាក្សានៅក្នុងទីក្រុងប៉ារីសជាមួយអ្នកសម្រុះសម្រួលមកពីប្រទេស អេហ្ស៊ីប កាតា និង សហរដ្ឋអាមេរិក។
លោក ណេតាន់យ៉ាហ៊ូ បានសរសេរនៅលើបណ្តាញសង្គមអិចថា “យើងកំពុងធ្វើការដើម្បីទទួលបានគគ្រោងមួយផ្សេងទៀតសម្រាប់ការដោះលែងចំណាប់ខ្មាំងរបស់យើង”។
“នោះហើយជាមូលហេតុ ដែលខ្ញុំបានបញ្ជូនគណៈប្រតិភូទៅទីក្រុងប៉ារីស ហើយយប់នេះយើងនឹងពិភាក្សាអំពីជំហានបន្ទាប់ក្នុងការចរចានេះ”។
ក្រោយមកមានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលកំពុងបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសកាតា ដើម្បីពិភាក្សាបន្ថែមនៅក្នុងសប្តាហ៍នេះ។
នៅពីថ្ងៃអាទិត្យនេះ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក លោក Jake Sullivan បាននិយាយថា ការយល់ដឹងអំពី “គម្រោងជាមូលដ្ឋាន” នៃកិច្ចព្រមព្រៀងចំណាប់ខ្មាំង និង បទឈប់បាញ់បណ្តោះអាសន្នត្រូវបានឈានដល់៕
ប្រភព៖ BBC, ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤