ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ទារុណកម្ម​នៅ​ក្នុង​ពន្ធនាគារ​យោធា Sdei Teiman

ក្រុម​សិទ្ធិមនុស្ស​នៅក្នុងប្រទេស​អ៊ីស្រាអែល បាន​ប្តឹងដាក់ពាក្យបណ្តឹងប្តឹង​ទៅ​តុលាការ​ក្នុង​គោលបំណង ដើម្បីបិទ​ពន្ធនាគារ​យោធា Sdei Teiman។ ពន្ធនាគារ​យោធានេះ បង្កើតឡើងបន្ទាប់ពីការវាយប្រហារថ្ងៃទី២ ខែតុលា ហើយមានទីតាំងស្ថិតនៅចំកណ្តាលវាលខ្សាច់ Negev។ ពន្ធនាគារ​នេះ គឺជាមជ្ឈមណ្ឌលឃុំឃាំងសម្រាប់អ្នកទោស ដែលត្រូវបានបញ្ជូនមកពីតំបន់ហ្គាហ្សា។

សាក្សីជាច្រើនបាននិយាយអំពីការធ្វើបាប និង ការធ្វើទារុណកម្មនៅក្នុងពន្ធនាគារ​យោធានេះ។ ការស៊ើបអង្កេតផ្ទៃក្នុងបានបង្កើតឡើង ហើយយ៉ាងហោចណាស់អ្នកទោសចំនួនពីរនាក់ ត្រូវបានរកឃើញថា បានស្លាប់បន្ទាប់ពីការវាយដំដោយទាហាន៕ ប្រភព៖ FRANCE 24

អត្ថបទពាក់ព័ន្ធ

Back to top button