យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបង្កើតការគ្រប់គ្រងប្រតិបត្តិការលើតំបន់ការពារជាយុទ្ធសាស្ត្រ តាមបណ្តោយព្រំដែនរវាងតំបន់ហ្គាហ្សា និង ប្រទេសអេហ្ស៊ីប ដែលត្រូវបានគេស្គាល់ថា ជាច្រករបៀង Philadelphia។
អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល លោកឧត្តមនាវីទោ Daniel Hagari បាននិយាយកាលពីថ្ងៃពុធថា កងទ័ពរបស់ខ្លួនបានគ្រប់គ្រងផ្នែកខ្លះនៃតំបន់ព្រំដែននៃទីក្រុង Rafah ហើយបានរកឃើញផ្លូវរូងក្រោមដី ដែលប្រើប្រាស់ដោយក្រុមហាម៉ាស ដើម្បីរត់ពន្ធអាវុធចូលទៅក្នុងតំបន់ហ្គាហ្សា។
ទោះបីជាយ៉ាងណាក៏ដោយ ទូរទស្សន៍អេហ្ស៊ីប Al-Qahera News បាននិយាយថា ប្រភពកម្រិតខ្ពស់មួយបានបដិសេធការចោទប្រកាន់ទាំងនេះ ដោយនិយាយថា មិនមានផ្លូវរូងក្រោមដីនៅជិតព្រំដែនសម្រាប់រត់ពន្ធនោះទេ ហើយបានចោទប្រកាន់អ៊ីស្រាអែលថា បានកុហក ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃប្រតិបត្តិការយោធារបស់ខ្លួននៅទីក្រុង Rafah៕ ប្រភព៖ ARIRANG