ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​នឹង​ចូល​រួម​ក្នុងកិច្ច​ចរចា​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា​នៅឯ​ទីក្រុងប៉ារីសនៃប្រទេសបារាំង

នៅចុងសប្តាហ៍នេះ អ៊ីស្រាអែលនឹងចូលរួមក្នុងកិច្ចចរចា​ជាមួយ​នឹង សហរដ្ឋអាមេរិក ប្រទេសកាតា និង ប្រទេសអេហ្ស៊ីប នៅឯ​ទីក្រុងប៉ារីសនៃប្រទេសបារាំងលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយសម្រាប់បទឈប់បាញ់ និង ការដោះលែងចំណាប់ខ្មាំងនៅក្នុងហ្គាហ្សា នេះបើយោងតាមប្រភព ដែលបានប្រាប់យ៉ាងខ្លីអំពីបញ្ហានេះ និង ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល។ 

កិច្ចចរចាចុងក្រោយស្តីពីបទឈប់បាញ់បានបរាជ័យកាលពី២សប្តាហ៍កន្លងទៅនេះ នៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានដិសេធសំណើរបស់ហាម៉ាសសម្រាប់បទឈប់បាញ់រយៈពេលបួនខែកន្លះ ដែលនឹងបញ្ចប់ដោយការដកទ័ពរបស់អ៊ីស្រាអែលចេញ៕

ប្រភព៖ FRANCE 24, ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ 

អត្ថបទពាក់ព័ន្ធ

Back to top button