បន្ទាប់ពីគណៈប្រតិភូអ៊ីស្រាអែល ត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉ារីសនៃប្រទេសបារាំងសម្រាប់កិច្ចចរចាបទឈប់បាញ់កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ អ៊ីស្រាអែលបានពិភាក្សាអំពីវឌ្ឍនភាពក្នុងការចរចាសម្រុះសម្រួលស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដើម្បីយកចំណាប់ខ្មាំង ដែលត្រូវបានចាប់ដោយក្រុមហាម៉ាសត្រឡប់មកវិញ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា កិច្ចប្រជុំនេះបានបញ្ចប់ដោយគណៈរដ្ឋមន្ត្រី បានយល់ព្រមបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសកាតាក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ ដើម្បីបន្តកិច្ចពិភាក្សា ខណៈដែលការព្រួយបារម្ភកាន់តែជ្រៅទៅលើស្ថានភាពអស់សង្ឃឹមកាន់តែខ្លាំងឡើង ដែលត្រូវបានប្រឈមមុខដោយជនស៊ីវិលនៅក្នុងការបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រភព៖ FRANCE 24, ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤