ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​ប្រឈម​នឹង​ការ​ថ្កោលទោស​អន្តរជាតិ​ថ្មីៗ ​ជុំវិញ​ការ​វាយ​ប្រហារ​ទៅលើ​ជំរំជនភៀសខ្លួននៅទីក្រុង Rafah

អ៊ីស្រាអែលបានប្រឈមមុខនឹងការថ្កោលទោសជាថ្មីកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ចំពោះការវាយប្រហារលើទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលមន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៤៥នាក់ រួមទាំងជនភៀសខ្លួន ដែលរស់នៅក្នុងជំរំ ដែលត្រូវបានឆាបឆេះដោយភ្លើង។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា មានកំហុសដ៏សោកនាដកម្ម អ៊ីស្រាអែលកំពុងស៊ើបអង្កេតអំពីករណីរឿងនេះ៕ ប្រភព៖ FRANCE 24

អត្ថបទពាក់ព័ន្ធ

Back to top button