ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​វាយ​ប្រហារ​ទៅលើទីក្រុង Rafah នៃ​តំបន់ហ្គាហ្សា ខណៈ​ការ​ប៉ុនប៉ងឲ្យមាន​បទ​ឈប់​បាញ់​កំពុង​ដំណើរការ​នៅក្នុង​ទីក្រុងគែរនៃប្រទេសអេហ្ស៊ីប

សមាជិកគណៈរដ្ឋមន្ត្រីសឹកអ៊ីស្រាអែល លោក Benny Gantz បាននិយាយកាលពីល្ងាចថ្ងៃពុធម្សិលមិញថា ការប៉ុនប៉ងនេះកំពុងដំណើរការ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់ ដែលអាចផ្អាកសង្គ្រាមនៅតំបន់ហ្គាហ្សា នៅក្នុងការចង្អុលបង្ហាញដំបូងរបស់អ៊ីស្រាអែលអំពីការបន្តកិច្ចចរចានៅទីក្រុងគែរ ចាប់តាំងពីការចរចារបានជាប់គាំងមួយសប្តាហ៍កន្លងមក។

អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ទៅ​លើ​ទីក្រុង Rafah ភាគ​ខាង​ត្បូង​នៃ​តំបន់ហ្គហ្សា បន្ទាប់​ពី​មានការគម្រាម​បញ្ជូន​ទាហាន​ចូល​ក្នុង​ទីក្រុង៕

ប្រភព៖ FRANCE 24, ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button