កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមមន្ត្រីអ៊ីស្រាអែលបានដឹកនាំក្រុមការងាទៅកាន់ប្រទេសកាតា ជាកន្លែងអគ្គមេបញ្ជាការ ដែលកំពុងកាន់អំណាច បានជួបជាមួយមេក្រុមហាម៉ាស់ដាច់ដោយឡែកពីគ្នា ខណៈដែលសត្រូវរបស់ខ្លួននៅក្នុងសង្គ្រាមតំបន់ហ្គាហ្សាបានបរាជ័យកិច្ចព្រមព្រៀងបទឈប់បាញ់ និង ចំណាប់ខ្មាំង ដែលទីក្រុងវ៉ាស៊ីនតោនបាននិយាយថាគឺ ឥឡូវនេះឈានដល់។
វត្តមាននៃភាគីទាំងសងខាងសម្រាប់អ្វី ដែលហៅថាកិច្ចចរចាជិតខាង ដោយជួបជាមួយអ្នកសម្រុះសម្រួលដាច់ដោយឡែកពីគ្នា ខណៈពេលនៅក្នុងទីក្រុងតែមួយ ការចរចារត្រូវបានស្នើឡើងបន្ថែមជាងពេលណាទាំងអស់ ចាប់តាំងពីការជម្រុញដ៏ធំមួយនៅដើមខែកុម្ភៈនេះ នៅពេលដែលអ៊ីស្រាអែលបានច្រានចោលសំណើតបរបស់ពួកហាម៉ាសសម្រាប់បទឈប់បាញ់រយៈពេលបួនខែកន្លះ។
ជាសាធារណៈ ភាគីទាំងពីរបានបន្តប្រកាន់ជំហរដាច់ពីគ្នាលើគោលដៅចុងក្រោយនៃបទឈប់បាញ់ ខណៈពេលដែលបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបើកកិច្ចចរចានេះ។
អ៊ីស្រាអែលនិយាយថា ខ្លួននឹងយល់ព្រមត្រឹមការផ្អាកបណ្តោះអាសន្នក្នុងការប្រយុទ្ធ ដើម្បីធានាបាននូវការដោះលែងចំណាប់ខ្មាំង។ ក្រុមហាម៉ាស់និយាយថា ខ្លួននឹងមិនដោះលែងពួកគេដោយគ្មានកិច្ចព្រមព្រៀង ដែលនាំទៅដល់ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍នោះឡើយ។
បន្ទាប់ពីបានជួបជាមួយព្រះមហាក្សត្រ Emir Sheikh Tamim bin Hamad Al Thani នៃប្រទេសកាតា លោក Ismail Haniyeh ដែលជាប្រមុខក្រុមហាម៉ាស់បាននិយាយថា ក្រុមរបស់លោកបានទទួលយកកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួល ដើម្បីស្វែងរកការបញ្ចប់សង្រ្គាម និង បានចោទប្រកាន់អ៊ីស្រាអែលពីការជាប់គាំង ខណៈពេលដែលប្រជាជនតំប់ហ្គាហ្សាស្លាប់ក្រោមការឡោមព័ទ្ធ៕
ប្រភព៖ REUTERS, ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤