ព័ត៌មានសេដ្ឋកិច្ច

អ្នកផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោកមើលឃើញប្រាក់ចំណូលកើនឡើងក្នុងត្រីមាសទី២ដល់ទៅជាង២០ពាន់លានដុល្លារ

បរទេស៖ ក្រុមហ៊ុនអ្នកជំនាញផលិតបន្ទះឈីបរបស់កោះតៃវ៉ាន់ TSMC ក៏ជាក្រុមហ៊ុនអ្នកផលិតធំបំផុតរបស់ពិភពលោកដែរនោះបានរាយការណ៍អំពីកំណើនដ៏ខ្លាំងក្លានៃប្រាក់ចំណូលរបស់ខ្លួននៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ។

ការកើនឡើងដ៏ខ្ពស់នេះត្រូវបានគេមើលឃើញថា កើតឡើងដោយសារតែពិភពលោកបច្ចុប្បន្នកំពុងមានទំនោរ និងតំរូវការខ្លាំងនៅក្នុងបច្ចេកវិទ្យាឆ្លាតវៃ ឬ AI ខណៈដែលទីផ្សារដែលជាអតិថិជនរបស់ខ្លួនសុទ្ធតែជាកំពូលក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Nvidia​និង Apple ជាដើម។

ការគណនាដែលធ្វើឡើងដោយក្រុមការងាររបស់រ៉យទ័របានប៉ាន់ស្មានថា ប្រាក់ចំណូលដែល TSMC ទទួលបានចន្លោះពីខែមេសា ដល់ខែមិថុនា ទទួលបានដល់ទៅ២០,៦៧ពាន់លានដុល្លារ ស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា៣២ភាគរយធៀបទៅនឹងឆ្នាំចាស់ដែលទទួលបានត្រឹមតែ១៥,៦៨ពាន់លានដុល្លារ។

កាលពីខែមេសា កន្លងទៅនេះ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co បានព្យាករណ៍ថា ប្រាក់ចំណូលត្សម្រាប់រីមាសទី២ ឆ្នាំ២០២៤នេះអាចកើនឡើងក្នុងចន្លោះពី១៩,៦ពាន់លានដុល្លារទៅ ២០,៤ ពាន់លានដុល្លារ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុនTSMC ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈដ៏មានតម្លៃជាងគេបំផុតរបស់អាស៊ីដែលមានមូលធនប័ត្រទីផ្សារសរុបរហូតដល់ទៅ៨៣០ពាន់លានដុល្លារ មិនបានផ្តល់ព័ត៌មានលម្អិតណាមួយ ឬការណែនាំបញ្ជូនបន្តនៅក្នុងរបាយការណ៍ប្រាក់ចំណូលសង្ខេបរបស់ខ្លួននៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button