ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញចុះពិនិត្យសិក្សាដើម្បីរៀបចំតំបន់ទេសចរណ៍ធម្មជាតិភ្នំទឹកធំ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច

ខេត្តកំពត៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានអញ្ជើញចុះពិនិត្យសិក្សាដើម្បីរៀបចំតំបន់ទេសចរណ៍ធម្មជាតិភ្នំទឹកធំ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច។

អញ្ជើញនេះពិនិត្យនេះដែរ មានការអញ្ជើញចូលរួមទទួលស្វាគមន៍របស់ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត លោកអភិបាលរងស្រុក នាយករងរដ្ឋបាល លោកអធិការ កងកម្លាំងទាំងបី កងកម្លាំងវរៈការពារព្រំដែន និងលោក លោកស្រីប្រធានការិយាល័យ-អង្គភាពជុំវិញស្រុកសរុបប្រមាណ ៦៩នាក់៕

អត្ថបទពាក់ព័ន្ធ

Back to top button