កណ្តាល ៖ ក្រុងតាខ្មៅ|នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្តកណ្ដាល និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះពិនិត្យនិង ណែនាំ អប់រំ ដោយផ្ទាល់ដល់ប្អូនៗដែលចូលបង្ហោះម៉ូតូនៅតាមទីសាធារណៈ នៅអធិការដ្ឋានក្រុងតាខ្មៅ ។
ឯកឧត្តម មានប្រសាសន៍ថា ការបង្ហោះម៉ូតូគឺមិនសង្ហាទេ ប៉ុន្តែអាចមរណា គ្រប់វិនាទីបាន ។
ឯកឧត្តម បានលើកទឹកអោយប្អូនៗក្មួយៗកែប្រែខ្លួនហើយខិតខំរៀនសូត្រ និង រកការងារធ្វើបានល្អសមរម្យ ដើម្បីអោយក្លាយជាមនុស្សល្អនៅក្នុងសង្គម ។
ឯកឧត្តម ក៏ផ្ញើសាររំលឹកដាស់ដល់ប្អូនៗដទៃទៀតសូមបញ្ឈប់រាល់ទង្វើដែលសង្គមស្អប់ខ្ពើម បងតូច បងធំ ជាដើម ៕