កីឡា

Euro 2024 ៖ រ៉ូម៉ានី ប៉ះ ហូឡង់ ខណ: អូទ្រីស ប៉ះ ទួរគី ប្រកួតបញ្ចប់វគ្គ១៦ក្រុម រាត្រីនេះ

ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប ឬ Euro 2024 ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នឹងបញ្ចប់វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីថ្ងៃ អង្គារ ទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ ខណៈយប់នេះ មានការប្រកួតចំនួន២គូ។

ការប្រកួតវគ្គ១៦ក្រុមចុងក្រោយរាត្រីនេះ វេលាម៉ោង ១១៖០០នាទីយប់ ជាការប៉ះគ្នារវាង រ៉ូម៉ានី ប៉ះជាមួយក្រុមទឹកក្រូចហូឡង់ ខណៈ អូទ្រីស  ត្រូវប៉ះជាមួយក្រុមទួរគី ម៉ោង ២:០០រំលងអធ្រាត្រ។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយកាលពីយប់មិញ៖

-បារាំង ១-០ បែលហ្សិក

-ព័រទុយហ្គាល់ ០-០ ស្លូវេនី (ប៉េណាល់ទីកាត់សេចក្ដី ព័រទុយហ្គាល់ ៣-០ ស្លូវេនី)។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ គេបានរកឃើញ៦ក្រុមហើយឡើងទៅវគ្គ៨ក្រុមចុងក្រោយរួមមាន ម្ចាស់ផ្ទះអាល្លឺម៉ង់ ស្វីស អង់គ្លេស អេស្ប៉ាញ បារាំង និងព័រទុយហ្គាល់។ក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា៕

អត្ថបទពាក់ព័ន្ធ

Back to top button