បរទេស៖គិតត្រឹមសប្តាហ៍នេះក្រុមហ៊ុន Huawei Technologies បានសម្រេចការសាងសង់គម្រោងអគារមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍ (R&D) Center ដែលមានតម្លៃដល់ទៅ១០ពាន់លានយ័ន(១,៤ពាន់លានដុល្លារ)របស់ខ្លួនហើយនៅក្នុងទីក្រងសៀងហៃ។
ស្ថាបនិកនិងជាប្រធានប្រតិបត្តិការនៃក្រុមហ៊ុនលោក Ren Zhengfei បានអះអាងថាតាមរយៈសំណង់អគារធ្វើការចម្រុះដ៏ទំនើបនេះក្រុមហ៊ុននឹងអាចទាក់ទាញក្រុមអ្នកវិទ្យាសាស្ត្របរទេសខ្លាំងៗមកធ្វើការនៅទីនេះហើយគិតត្រឹមតែទីកន្លែងសម្រាប់រស់នៅប៉ុណ្ណោះហាងកាហ្វេដល់ទៅ១០០កន្លែងត្រូវបានរៀបចំ។
មានទីតាំងស្ថិតនៅក្នុងតំបន់ Jinze សង្កាត់ Qingpu ក្រុងសៀងហៃក្រុមហ៊ុន Huawei បានដាក់ឈ្មោះទីតាំងសម្រាប់ការរស់នៅក្នុងគម្រោងនេះថា Lianqir Lake R&D Ceter ។
បរិវេណធ្វើការដ៏ធំនេះត្រូវបែងចែកទៅប្លុកចំនួនប្រាំបី និងអគារចំនួន១០៤ខ្នង ដែលមានទាំងបន្ទប់ពិសោធន៍ ការិយាល័យ និងកន្លែងកម្សាន្តនានា ដែលតភ្ជាប់តាមរយៈប្រព័ន្ធផ្លូវដែកខាងក្នុងផងដែរ។
ចៅសង្កាត់ Qingpu លោក Yang Xiaojing បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលក្នុងខែមករាថា បុគ្គលិក ផ្នែកការងារR&D ប្រហែល៣ម៉ឺននាក់ នាក់ ត្រូវបានគេរំពឹងថានឹងផ្លាស់មកធ្វើការនៅទីស្នាក់ការ Shanghai ថ្មីរបស់ Huawei ដើម្បីធ្វើការលើ semiconductors បណ្តាញឥតខ្សែ និង Internet of Thingsជាច្រើនមុខទៀត៕