ក្នុងជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន, ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) បានជម្រាប សម្ដេច នាយករដ្ឋមន្ត្រី ថា ដោយបានសម្លឹងមើលឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេស លើវិស័យកសិកម្ម។
សូមបញ្ជាក់ថា ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) គឺប្រតិបត្តិការលើសកម្មភាពនៃខ្សែច្រវាក់ផលិតកម្មជាច្រើនរបស់ក្រុមហ៊ុន ជាអាទិ៍៖សម្លៀកបំពាក់, គ្រឿងសំអាង, គ្រឿងឧបភោគ-បរិភោគ ជាដើម ៕