ព័ត៌មានជាតិ

PL Vista មានបំណងពង្រីកអាជីវកម្ម នាំចូលផលិតផលទារក គ្រួសារ និងការថែទាំគេហដ្ឋានតាមបែបស្តង់ដារអឺរ៉ុបមកកម្ពុជា 

នៅក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង, លោក François GUEZ អគ្គនាយកក្រុមហ៊ុន PL Vista បានគោរពជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន PL Vista ដែលជាក្រុមហ៊ុនមានឯកទេសលើការផ្គត់ផ្គង់ផលិតផលទារក គ្រួសារ និងការថែទាំគេហដ្ឋាន  និង បានជម្រាបសម្ដេចអំពីគម្រោងនៃការពង្រីកអាជីវកម្ម ដោយនឹងនាំចូលផលិតផលតាមបែបស្តង់ដារអឺរ៉ុបរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា ។ 

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកអគ្គនាយក និងបានស្វាគមន៍ចំពោះការពង្រីកវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ព្រមទាំងបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលបន្តផ្តល់នូវការជួយគាំទ្រ និងសម្របសម្រួលដល់បរិយាកាសវិនិយោគនានានៅកម្ពុជា លើផ្អែកគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្ត សំដៅធ្វើយ៉ាងណាឱ្យការធ្វើធុរកិច្ចនៅកម្ពុជាទទួលបានភាពជោគជ័យ និងរីកចម្រើន ៕

អត្ថបទពាក់ព័ន្ធ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button