អតីតខ្សែបម្រើស្លាបរបស់ក្លឹប Bayern Munich និង Liverpool កីឡាករ Xherdan Shaqiri បានប្រកាសចូលនិវត្តន៍ពីកីឡាបាល់ទាត់អន្តរជាតិ(ជម្រើសជាតិ) កាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីប្រកបអាជីពរយៈពេល ១៤ឆ្នាំ ជាមួយក្រុមជម្រើសជាតិស្វីស។
Shaqiri បង្ហាញខ្លួនបាន ១២៥ ប្រកួតឱ្យក្រុមជម្រើសជាតិស្វីស ដោយស៊ុតបញ្ចូលទីបាន ៣២គ្រាប់។ បុរសវ័យ៣២ឆ្នាំរូបនេះ គឺជាកីឡាករស្វីសតែមួយគត់ ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ធំៗចំនួន ៧ ចាប់ពី World Cup 2010 ដល់ Euro 2024។ ក្នុង Euro 2024 Shaqiri ជួយស្វីស ឡើងមកដល់ត្រឹមវគ្គ 1/4 ផ្តាច់ព្រ័ត្រ។
Shaqiri បានសរសេរនៅលើ Instagram ថា ៖«ការប្រកួតក្នុងព្រឹត្តិការណ៍ធំៗចំនួន ៧ និងពេលវាលា ១៤ឆ្នាំ ជាមួយក្រុមជម្រើសជាតិស្វីស គឺជាពេលវេលាដែលមិនអាចបំភ្លេចបាន។ ហើយវាក៏ដល់ពេល ដែលខ្ញុំត្រូវនិយាយលាក្រុមជម្រើសជាតិដែរ ហើយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា»។
គួរបញ្ជាក់ថា Shaqiri ធ្លាប់ឈ្នះពានក្នុងលីគកំពូលស្វីស អាឡឺម៉ង់ និង Premier League ។ ពានរង្វាន់ធំៗ ដែលរូបគេឈ្នះ មានដូចជា Bundesliga, UEFA Champions League, UEFA Super Cup, FIFA Club World Cup, Premier League, DFB-Pokal និង DFL Super cup ជាដើម៕