លោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិក ក្រុមហ៊ុន Sovico Group ដែលមានសកម្មភាពអាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ហើយអាជីវកម្មមួយដែលលេចធ្លោ បានរាយការណ័ជូន សម្ដេចធិបតី ហ៊ុន ម៉ាណែតថា នៅក្នុងជំនួប នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ថា ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលជាបុត្រសម្ព័ន្ធ របស់ ក្រុមហ៊ុន Sovico Group នឹងបើកដំណើរការជើងហោះហើរត្រង់ពី រដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ។
នៅក្នុងជំនួបនេះដែរ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរ ថារាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តល់នូវកិច្ចគាំទ្រនិងសម្របសម្រួលចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet នៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកគោលដៅនៃការហោះហើរត្រង់ពី ទីក្រុងដាណាំង មកកាន់រាជធានីភ្នំពេញ ក៏ដូចជាការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់កម្ពុជា ក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីជំរុញការធ្វើដំណើររបស់អ្នកទេសចរវៀតណាម តាម Vietjet Air មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ៕